Month: July 2025

អនាគតកីឡាកររបស់ក្លឹបបិសាចក្រហម ចំនួន៤រូបមិនទាន់មានភាគច្បាស់លាស់ក្រោមការដឹកនាំក Ruben Amorim ត្រៀមខ្លួនលេងជាមួយ Man Utd រឺ បន្ដលេងលក្ខខណ្ឌខ្ចីជើង

យោងតាមប្រភពពត័មាន ទីផ្សារដោះដូរកីឡាករជិតនិងបិទទ្វាហើយ ខណះពេលកីឡាកររបស់ក្លឹបបិសាចក្រហម ចំនួន៤រូបមិនទាន់ដឹងរឺកំណត់ជោគវាសនារបស់ខ្លួនបាននោះទេ រួមមាន Marcus Rashford , Alejandro Garnacho, Jadon Sancho, Antony

ចំណែកម្ចាស់អាវថ្មីក៍បានបង្ហាញ មិនទាន់ប្រាកដថា កីឡាករណានៅលេងជាមួយ និង កីឡាករណាបន្ដដំណើរទៅចូលរួមជាមួយក្លឹបផ្សេងក្នុងលក្ខខណ្ឌខ្ចីជើង
ក្រោមការដឹកនាំរបស់គ្រូបង្វឹក Ruben Amorim ដោយកីឡាករទាំង៣រូបបានបំពេញកត្តាកិច្ចក្នុងនាមជាកីឡាករខ្ចីជើង យ៉ាងល្អ


ទី១ Marcus Rashford បានទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹប Aston Villa ព្រមទាំងបានជួយអោយក្លឹបបានលេងក្នុងពានរង្វាន់ Europa League ដោយឈរនៅចំណាត់ថ្នាក់ទី6
ទី២ Jadon Sancho បានទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹប Chelsea ព្រមទាំងបានជួយអោយក្លឹបបានលេងក្នុងពានរង្វាន់ UEFA Champions League ដោយឈរនៅចំណាត់ថ្នាក់ទី4 និងបានឈ្នះពានរង្វាន់ UEFA Conference League ៕


ទី3 Antony បានទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹប Real Betis ព្រមទាំងបានជួយអោយក្លឹបបានលេងក្នុងពានរង្វាន់ Europa League ដោយឈរនៅចំណាត់ថ្នាក់ទី6

MU ប្រឈមមុខនឹងការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលអ្នកចាំទី Andre Onana បានរងរបួសសរសៃពួរ ដែលធ្វើឱ្យគាត់ប្រាកដថានឹងខកខានការប្រកួតមុនរដូវកាលនៅសហរដ្ឋអាមេរិក។

Onana បានជាសះស្បើយពីរបួសនៅសប្តាហ៍នេះ ខណៈដែលគាត់បានត្រលប់ទៅហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គាត់នៅ Carrington ​ ការវាយតម្លៃដំបូងបង្ហាញថាគាត់អាចអវត្តមានរហូតដល់ 8 សប្តាហ៍ ដែលមានន័យថាគាត់នឹងខកខាន ការប្រកួតមិត្តភាពមុនរដូវកាលរបស់ MU  United នៅសហរដ្ឋអាមេរិក ។ 

​​​     ​​   ​បច្ចុប្បន្ននេះ Onana មានហានិភ័យក្នុងការមិនជាសះស្បើយទាន់ពេលសម្រាប់ការប្រកួតបើកឆាករបស់ MU នៃរដូវកាល​ Premier League  2025/26  នៅពេលដែលពួកគេមានការប្រឈមមុខដ៏លំបាក ជាមួយ Arsenal នៅម៉ោង 10:30 យប់ ថ្ងៃទី 17 ខែសីហាខាងមុខនេះ។ 

  ​ ​​​​​    ស្ថានភាពនេះធ្វើឱ្យគ្រូបង្វឹក Ruben Amorim ស្ថិតក្នុងបញ្ហានៃការផ្ទេរដ៏លំបាកមួយ ខណៈដែលក្រុម កំពុងពិចារណាជ្រើសរើសអ្នកចាំទីថ្មីនៅរដូវក្តៅឆ្នាំ 2025​​ ​​  តំណែងរបស់ Onana ត្រូវបានចោទសួរបន្ទាប់ពីមានកំហុសដ៏គួរឱ្យសោកស្ដាយជាបន្តបន្ទាប់ចាប់តាំងពីគាត់បានផ្លាស់ទៅ Old Trafford ពី Inter Milan ក្នុងតម្លៃ 47 លានផោន។ 

 ​​​       សារព័ត៌មានអង់គ្លេសថ្មីៗនេះបានរាយការណ៍ថា MU សុខចិត្តលក់ Onana ក្នុងតម្លៃ 30 លានផោន  ប៉ុន្តែ​អ្នក​ចាំទី​សញ្ជាតិ​កាមេរូន​រូប​នេះ​បាន​តាំង​ចិត្ត​នៅ​បន្ត ការលក់ Onana ឥឡូវនេះកាន់តែពិបាក ខណៈដែលគាត់កំពុងជាសះស្បើយពីរបួស។

       គ្រូបង្វឹក Amorim ចង់បញ្ចប់ក្រុមសម្រាប់រដូវកាលថ្មី មុនពេលដំណើរទេសចរណ៍នៅសហរដ្ឋអាមេរិកចាប់ផ្តើម ដើម្បីជួយកីឡាករថ្មីក្នុងការរួមបញ្ចូលគ្នា និងកសាងទម្រង់លេងរបស់ក្រុម   ទោះជាយ៉ាងណាក៏ដោយ អវត្តមានរបស់ Onana នឹងធ្វើឱ្យគាត់ពិបាកការពារ ដោយគ្មានអ្នកចាំទីលំដាប់លេខមួយនៅក្នុងការប្រតគួត ។  ​      ​ទន្ទឹមនឹងនេះដែរអ្នកចាំទីកីឡាករ​ Botafogo អាចជាជម្រើស បើតាមលោក John Victor បានលេចចេញជាគោលដៅសម្រាប់ MU ជាមួយនឹងតម្លៃផ្ទេរមិនខ្ពស់ពេកនោះទេ   ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបាននិយាយថា “បិសាចក្រហម” បានត្រៀមខ្លួនរួចជាស្រេចក្នុងការជ្រើសរើសអ្នកចាំទីរូបនេះ ហើយបានជូនដំណឹងដល់ Botafogo ថាពួកគេមានឆន្ទៈក្នុងកាពន្លឿនកិច្ចសន្យានេះអោយបានឆាប់ ការដោះដូរកីឡាកររូបនេះប្រហែលជា 6 លានផោនដែលជាតម្លៃយ៉ាងសមរម្យមួួយផងដែរ។ 

ប្រធាន FIFA ចេញមកប្រកាសពីភាពជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍ Club World Cup 2025

លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានចាត់ទុកថា «Club World Cup គឺទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បើទោះបីជាមានភាពអវិជ្ជមានខ្លះនៅអំឡុងរៀបចំកម្មវិធីនេះក៏ដោយ»។

ការថ្លែងបែបនេះត្រូវបានធ្វើឡើង ក្នុងពិធីជួបជុំមួយនាយប់មិញនេះនៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីអតីតកីឡាករនិម្មិតបាល់ទាត់ល្បីៗមានដូចជា Ronaldo Nazario, Roberto Baggio និង Kaka ជាដើមនៅវិមាន Trump Tower។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

លោក Infantino ដែលបានដឹកនាំ FIFA តាំងពីឆ្នាំ២០១៦ បានគូសបញ្ជាក់ថា កម្មវិធីនេះរកបានប្រាក់ចំណូលជាង ២ពាន់លានដុល្លារ ដែលលោកបានបន្ថែមទៀតថា ក្នុងប្រកួតរកបាន ៣៣លានដុល្លារឯណោះ។

ជាលទ្ធផល លោកបានជឿជាក់ថា ព្រឹត្តិការណ៍នេះទទួលបានជោគជ័យដ៏ធំសម្បើម និងចាត់ទុកថា «ជាយុគសម័យនៃបាល់ទាត់សកល គឺបានចាប់ផ្តើមហើយ»។

គួរបញ្ជាក់ផងថា រដ្ឋ New Jersey គឺជាទីតាំងប្រកួតផ្តាច់ព្រ័ត្រ Club World Cup 2025 ជំនាន់ថ្មី លេងរៀងរាល់ ៤ឆ្នាំ រវាងក្រុម Paris Sait Germain និង Chelsea ដោយមានវត្តមានប្រធានាធិបតីអាមេរិក Donald Trump ចូលរួមទស្សនាផ្ទាល់ផងដែរ ស្ថិតក្រោមសីតុណ្ហបច្ចុប្បន្នប្រមាណ ៣៨អង្សាសេ៕

Ivan Rakitic រួមប្រកួតរហូតទៅដល់ចំនួន 971 ប្រកួត និង បានចូលរួមជាមួយក្រុមបាល់ទាត់ទាំង៦ ធំៗ និង មានសិទ្ធិពិសេសចំនួន២សញ្ជិាត

នរណាខ្លះនៅចំាកីឡាករមួយរូបនេះ ធ្លាប់ចូលរួមប្រកួតរហូតទៅដល់ចំនួន 971 ប្រកួត និង បានចូលរួមជាមួយក្រុមបាល់ទាត់ទាំង៦ ធំៗ និង មានសិទ្ធិពិសេសចំនួន២សញ្ជាិតរូបគេអាចបង្ហាញសមត្ថភាពជាមួយក្រុមជម្រើសជាតិស្វីស ក៍បាន រូបគេអាចលេងអោយជម្រើសជាតិក្រូអាត ក័បានរូបគេបានទាត់បញ្ចូលទីចំនួន 131គ្រាប់ ហើយ បាន Assist ចំនួន 157 លើក នោះគឺកីឡាករ Ivan Rakitic ៕


Ivan Rakitic ធ្លាប់ប្រកបអាជីពចំនួន6ក្លឹបរួមមាន FC Basel Schalke 04 Sevilla FC Barcelona Al – Shabab
និងចុងក្រោយគេបង្អស់ដែលគាត់ចូលរួមនោះជាមួយក្លឹប Hajduk Split នាពេលបច្ចុប្បន្ន Rakitic បានចូលរួមសរុបជាមួយក្លឹបទាំងអស់បានចំនួន 633ប្រកួតហើយបង្កើតកំណត់ត្រាទាត់បញ្ចូលទីចំនួន 96គ្រាប់ព្រមទាំងឈ្នះចំនួន17ពាន នៅក្នុងនោះកីឡាករ Rakitic ជោគជ័យខ្លាំងជាមួយក្លឹប FC Barcelona និង ក្លឹប Sevilla ៕
Rakitic ធ្លាប់ឈ្នះពានរង្វាន់រួមមាន UCL , Europa League , UEFA Super Cup , LaLiga , Spain Cup ,Spain Super , FIFA Club World Cup , German Cup


ព្រមទាំងធ្លាប់ចូលរួមយុវជនក្រុមជម្រើសជាតិស្វីសតាំងពីឈុតយុវជន U16 រហូតទៅដល់ U21 Ivan Rakitic សម្រេចចិត្តផ្លាស់ប្ដូរនៅចន្លោះ ឆ្នាំ2009 រហូតដល់ឆ្នាំ 2019 បានចូលរួមជាមួយក្រុមជម្រើសជាតិក្រូអាត ៕

តើគិតបែបណាទៅលើកីឡាករជើងចាស់របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ទាំង២រូបនេះ នោះគឺ ខ្សែការពារស្លាបស្ដាំទាំងរូប Dani Carvajal និង Lucas Vázquez ខណះជម្រើស១១នាក់ដំបូងនៃខ្សែការពារខាងស្ដាំនោះ នៅលើទីលានមានអ្នកជំនួសហើយគឺ Trent Alexander-Arnold

នេះជាគ្រាប់អុកចុងក្រោយរបស់ក្លឹបរៀលម៉ាឌ្រីដ ហើយក៍ជាកូនសោចុងក្រោយ ដើម្បីត្រៀមខ្លួនបើករដូវកាលថ្មី អ្នកគ្រាំទ្រមួយចំនួនកំពុងតែចាំមើលដំណោះស្រោយរបស់ប្រធានក្លឹបរៀលម៉ាឌ្រីដ គឺ ក្រោមការដឹកនាំដោយលោកតា ៕


តើគិតបែបណាទៅលើកីឡាករជើងចាស់របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ទាំង២រូបនេះ នោះគឺ ខ្សែការពារស្លាបស្ដាំទាំងរូប Dani Carvajal និង Lucas Vázquez ខណះជម្រើស១១នាក់ដំបូងនៃខ្សែការពារខាងស្ដាំនោះ នៅលើទីលានមានអ្នកជំនួសហើយគឺ Trent Alexander-Arnoldទុំផ្ទេរចេញពីហង្សក្រហមមកកាន់ទឹកដី Santiago
ប្រធានបទក្ដៅៗស្ដីអំពើរបស់ក្លឹបរៀលម៉ាឌ្រីដ ទោះបីជាការពិបាកក្នុងសម្រេចចិត្តក្រោមដឹកនាំរបស់គ្រូបង្វឹកថ្មី Xabi Alonso បានបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រភ្លាត់ចាញ់ប៉ារីស ក្ដី បើសិនយើងអ្នកគ្រាំទ្រក្លឹបរៀលម៉ាឌ្រីដមួយចំនួនធំៗបានសម្លឹងឃើញចំណុចខ្វះខាតច្រើននៅតំបន់ការពារ
មិនថាការពារកណ្ដាល មិនថាការពារស្លាបឆ្វេង មិនថាការពារស្លាបស្ដាំវាបញ្ហាចោទ ពីមួយប្រកួតទៅមួយប្រកួតតែងតែបង្កកំហុស៕


ខ្សែការពារស្លាបស្ដាំមានចំនួន៣នាក់អាចមកម្នាក់និងចាកចេញពីក្លឹបរៀលម៉ាឌ្រីដ ក្នុងរដូវកាលក្រោយជាពិសេស យោងតាមអ្នកវិភាគកីឡាករប្រចាំប្រទេសអេស្ប៉ាញ បើលើឡើងថា អាចនិងមានភាគរយខ្ពស់កីឡាករ Lucas Vázquez ៕

Al Nassr ចង់​កាត់​បន្ថយ​ម៉ោង​លេង​របស់ Ronaldo

Al Nassr ចង់​កាត់​បន្ថយ​ម៉ោង​លេង​របស់ Ronaldo

Cristiano Ronaldo ត្រូវបានគេរាយការណ៍ថានឹងកាត់បន្ថយពេលវេលាលេងរបស់គាត់ 25% ដោយ Al Nassr ក្នុងរដូវកាល 2025/26 ។

ក្នុងរដូវកាល 2024/25 Ronaldo បានលេង 41/50 ប្រកួតសម្រាប់ Al-Nassr ។ នេះគឺជាចំនួនដ៏ច្រើននៅពេលដែល CR7 មានអាយុ 40 ឆ្នាំហើយនោះ ។ យោងតាមអ្នកកាសែតអារ៉ាប៊ីសាអូឌីត Falah Al Qahtani ដែលជាគ្រូបង្វឹកថ្មីរបស់ Al Nassr លោក Jorge Jesus បានពិភាក្សាជាមួយ Ronaldo ហើយអ្នកទាំងពីរបានយល់ស្របថាតារាព័រទុយហ្គាល់នឹងមានពេលវេលាលេងតិចជាងក្នុងរដូវកាល 2025/26 ។ 

Al Nassr ត្រូវបានគេរំពឹងថានឹងកាត់បន្ថយពេលវេលាលេងរបស់ Ronaldo ចំនួន 25% ។ នៅក្នុងការប្រកួតដែលមិនសំខាន់ កំពូលតារាព័រទុយហ្គាល់នឹងអង្គុយនៅខាងក្រៅ។ ទោះបីជាគាត់ចង់រក្សាស្ថានភាពរាងកាយដ៏ល្អបំផុតរបស់គាត់ក៏ដោយ Ronaldo ក៏មានដែនកំណត់របស់គាត់ដែរ ហើយត្រូវការទទួលយកថាអាយុលែងនៅខាងគាត់ទៀតហើយ។

នេះគ្រាប់ពេជ្រកំពុងតែកែឆ្នៃរះចែងចាងនៅក្នុងក្លឹប Fc Porto ដោយប្រកបអាជីពនៅក្នុងលីកកំពូលរបស់ប្រទេសព័រទុយហ្គាល់ នាពេលបច្ចុប្បន្ននេះដោយរូបគេមានវ័យត្រឹមតែ ១៨ឆ្នាំតែប៉ុណ្ណាះបានកើតនៅឆ្នាំ2007 នោះគឺកីឡាករ Rodrigo Mora

Rodrigo Mora មានកម្ពស់ត្រឹម 1.68m ជាកីឡាកររបស់ក្លឹប Fc Porto បានជ្រើសរើសប្រម៉ូតពីឈុតតូចមកកាន់ឈុតធំនៅចន្លោះឆ្នាំ 2024 ដល់បច្ចុប្បន្ន អ្វីដែលយើងសសើរទៅលើសមត្ថភាព ព្រមទាំងទេពកោល្យ របស់ Mora ដែលបានចូលលេងអោយ Fc Porto ចំនួន 23ប្រកួត ដោយទាត់បញ្ចូលទិចំនួន 10 និង Assist ចំនួន 4ដង នៅរដូវកាលមុន


Rodrigo Mora មានទាំងបចេ្ចទេសទាញបាល់មួយៗក្នុងការសម្រេចចិត្តបញ្ចូលបាល់ទៅកាន់មិត្តរួមក្រុមរឺសម្រេចចិត្តស៊ុតពីចង្ងាយភាគច្រើនចំគោលដៅ សម្រាប់ចង្វាក់លេងរបស់ Mora នៃ ឆាប់ស្របខ្លួនជាមួយរៀមច្បងនៅក្នុងក្លឹប Fc Porto និងជម្រើសជាតិ ព័រទុយហ្គាល់
Rodrigo Mora បានចូលរួមជាមួយឈុតធំរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ក្នុងឆ្នាំ2024-25 ពិតមែនទោះបីជាមិនទាន់មានឪកាសក្នុងបង្ហាញខ្លួនសូម្បីតែ១ប្រកួតនោះទេ
ក្ដីជូនក្រុមជម្រើសជាតិ ប៉ុន្ដែ រូបគេមានចំណែកមួយក្នុងឈ្នះពានរង្វាន់ UEFA National League 2024-25

វាជាលើកដំបូងរបស់គេ នៅពេលនេះប្រាក់ពលកម្មរបស់គេបានចំនួន 40លានអឺរ៉ូ ជាកីឡាកររបស់ក្លឹប Fc Porto

Barcelona ទាក់ទងក្លឹបប្រេស៊ីលដើម្បីស្វែងរកការផ្លាស់ប្តូរដ៏មានសក្តានុពលក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាប

Barcelona ទាក់ទងក្លឹបប្រេស៊ីលដើម្បីស្វែងរកការផ្លាស់ប្តូរ
ដ៏មានសក្តានុពលក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាប
Barcelona ត្រូវបានគេរាយការណ៍ថាបានទាក់ទង Flamengo សម្រាប់ការផ្ទេរដ៏មានសក្តានុពលរបស់ខ្សែបម្រើស្លាបវ័យ 17 ឆ្នាំ


Ryan Roberto ដែលបច្ចុប្បន្នលេងឱ្យក្រុម U17 របស់ក្រុម Flamengo បានទាក់ទាញចំណាប់អារម្មណ៍ពីកីឡាករទម្ងន់ធ្ងន់អឺរ៉ុប
មួយចំនួនដោយសារសមត្ថភាពរបស់គាត់។

ចាប់តាំងពីវេននៃឆ្នាំនេះមក Ryan Roberto ស៊ុតបញ្ចូលទីបាន 20គ្រាប់ និង assists 14ដង ក្នុង 33 ប្រកួតសម្រាប់ក្រុម U17 របស់ Flamengo ។ ទោះបីជាគាត់មានអាយុ 17 ឆ្នាំក៏ដោយ គាត់បានហ្វឹកហាត់ជាមួយក្រុម U20 របស់ក្លឹប ហើយគ្រូបង្វឹកក្រុមទី 1 Filipe Luis
កំពុងតាមដានការអភិវឌ្ឍន៍របស់គាត់។

យោងតាមរបាយការណ៍ពី Globo, Barcelona បានសាកសួរជាមួយ Flamengo អំពីស្ថានភាពរបស់ Ryan Roberto ខណៈដែលពួកគេមើលឃើញថាគាត់ជាកីឡាករដែលមានគុណសម្បត្តិទាំងអស់នៃកីឡាករដែលពួកគេកំពុងស្វែងរកនៅក្នុងទីផ្សារ។ Roberto មានភាពល្បីល្បាញ ដោយសារភាពប៉ិនប្រសប់របស់គាត់នៅលើទីលាន។ គាត់ជាខ្សែបម្រើស្លាបឆ្វេងជាចម្បង ប៉ុន្តែគាត់ក៏អាចលេង ជាខ្សែបម្រើប្រយុទ្ធផងដែរ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បន្ថែមថា Barcelona មិនមែនជាក្លឹបតែមួយគត់ដែលបង្ហាញចំណាប់អារម្មណ៍លើ Roberto នោះទេ។ ក្រុម Ajax Amsterdam របស់ហូឡង់ ក៏កំពុងតាមដានខ្សែប្រយុទ្ធប្រេស៊ីលវ័យក្មេងនេះផងដែរ បន្ទាប់ពីការសម្តែងដ៏អស្ចារ្យរបស់គាត់ក្នុង
រដូវកាល 2025 ។ ខណៈពេលដែលម្ចាស់ជើងឯក LaLiga អាចមានសុទិដ្ឋិនិយមអំពីការចុះហត្ថលេខាលើ Roberto ស្ថានភាពកិច្ចសន្យា
របស់គាត់ត្រូវបានគេនិយាយថាមានភាពស្មុគស្មាញ។

Luka Modric ឥឡូវនេះបានមកដល់ទីក្រុង Milan ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ AC Milan ។

Luka Modric ឥឡូវនេះបានមកដល់ទីក្រុង Milan ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ AC Milan ។

បន្ទាប់ពីចំណាយពេល 13 ឆ្នាំជាមួយក្រុម Modric បាននិយាយថា Los Blancos នឹងក្លាយជា “ផ្ទះរបស់គាត់ជារៀងរហូត” ខណៈដែលគាត់រៀបចំដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Milan នៅរដូវក្តៅនេះ។ ថ្ងៃនេះត្រូវបានគេដាក់ឈ្មោះថា “ថ្ងៃ Modric” ដោយប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលកីឡាករអន្តរជាតិក្រូអាតនឹងបញ្ចប់ការពិនិត្យសុខភាព និងការធ្វើតេស្តមុនពេលចុះហត្ថលេខាលើកិច្ចសន្យានៅរសៀលនេះ។

អ្នកកាសែត Fabrizio Romano បានបង្ហោះវីដេអូខ្លីនៃការមកដល់របស់គាត់នៅពេលគាត់ដើរចូលទៅក្នុងអគារដែលហ៊ុំព័ទ្ធដោយអ្នកគាំទ្រដែលស្រលាញ់នៅទីនោះដើម្បីស្វាគមន៍គាត់។

ការមកដល់របស់គាត់នៅទីក្រុង Milan គឺជាព័ត៌មានដ៏ធំមួយ ខណៈដែលក្រុមមានបំណងចង់ឈ្នះពានរង្វាន់ Serie A ជាលើកដំបូងចាប់តាំងពីរដូវកាល 2021/2022 ទល់នឹង គូប្រជែង Napoli និង Inter Milan ដែលទាំងពីរបានលើកវាតាំងពីពេលនោះមក។ ពេលទៅដល់ គាត់ក៏ប្រញាប់ចូលទៅក្នុងអាគារ ប៉ុន្តែបានឆ្លើយតបទៅអ្នកកាសែតពីរបីនាក់ដែលសួរថាគាត់យ៉ាងម៉េចដែរ៖ គាត់បានឆ្លើយថា

“រីករាយណាស់ដែលបាននៅទីនេះ ការប្រកួតប្រជែងដ៏អស្ចារ្យកំពុងរង់ចាំខ្ញុំ”

Modric នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំរហូតដល់ខែមិថុនា ឆ្នាំ 2026

Reece James ពិតជាសាកសមនិងទទួលបានជាប្រធានក្រុមរបស់ក្លឹបតោខៀវឆេស៊ី នៅពេលប្រកួតក្នុងលីក English Premier League និង ពានរង្វាន់ទ្វីបអឺរ៉ុប ៕

្នុងរដូវកាល 2024-25 នេះ Reece James បានបំពេញកាត្តកិច្ចក្នុងនាមជាខ្សែការពារដ៍រឹងមាំ ដោយបានជួយអោយក្លឹប Chelsea ឈ្នះពានរង្វាន់ចំនួន UEFA Conference League និង FIFA Club World Cup ព្រមទាំងជួយអោយក្លឹបមានកៅអីលេងក្នុងពានរង្វាន់ UEFA Champions League ដោយឈរនៅលំដាប់ថ្នាក់ទី4 នៅ Premier League កាលពីរដូវកាលមុន ៕


Reece James មានទាំងចលនានិងចង្វាក់លេងតាមបិទកីឡាករសំខាន់ៗគឺពិបាកចូលមកក្នុងតំបន់គ្រោះថ្នាក់របស់អ្នកចាំទី
វាជាចំណុចពិសេសក្នុងវគ្គផ្ដាច់ព្រ័ត្រ FIFA Club World Cup នៅពេល Chelsea ប៉ះជាមួយ PSG គឺ James តែតែងរំខានទៅខ្សែប្រយុទ្ធរបស់ក្លឹប PSG ដូចជាកីឡាករ Ousmane Dembélé ជាដើម

អ្វីៗដែរពិសេសបំផុតនោះ រូបគេតែងតែលើកទឹកចិត្តទៅដល់មិត្តរួម ព្រមទាំងសហការគ្នាបានល្អ ក្នុងនាមជាប្រធានក្រុមនិងមិត្តរួម Reece James បានដឹងអំពើចំណុចខ្សោយរបស់ PSG នៅពេលគ្រូបង្វឹករបស់ តោខៀវឆេស៊ី បានប្រាប់នៅពេលមុនចាប់ផ្ដើមប្រកួតមកដល់ គឺ ត្រូវប្រាប់កូនក្រុមតាមចាក់ សោសំខាន់បំផុតនៅតំបន់កណ្ដាល Vitinha កុំអោយរូបគេចេញបាល់ទាន់ ៕

Scroll to top